នៅពេលលោកអ្នកប្រើ Template ដែលមានស្រាប់ ឬផ្សេងៗទៀតដែល Blogspot ដាក់អោយប្រើនោះ វាតែងតែមានពាក្យមួយឃ្លានៅបាតប្លកមកថា ឈ្មោះ Template. Powered by Blogger ឧទាហរណ៍ Simple template. Powered by Blogger ។ លោកអ្នកអាចកែពាក្យទាំងនោះបានដែរតែមានកំណត់ ដូច្នេះបើចង់កែទៅតាមការចង់បានដោយគ្មានកំណត់នោះសូមមើលខាងក្រោមនេះ ៖
- ជាធម្មតា អ្នកអាចចូលទៅកែប្រែតាមរយៈ Layout >> រួចចុចលើ Edit របស់ Attribution gadget ។
- លោកអ្នកមានសិទ្ធិត្រឹមសរសេរពាក្យបន្ថែម រីឯពាក្យថា Simple template. Powered by Blogger គឺមិនអាចកែប្រែបានទេ។ ដើម្បីកែប្រែបានទាំងអស់នោះ លោកអ្នកត្រូវដោះសោ Attribution gadget ជាមុនសិនដោយ៖
- ចូលទៅក្នុងគណនី Blogger របស់អ្នកតាម www.blogger.com
- ចូលទៅកាន់ Template >> Edit HTML (សូមមើលរូបខាងក្រោម)
- ចុចដាក់ cursor នៅក្នុងទីតាំងកូដរបស់ template ឲ្យវាលោតនៅទីនោះ រួចចុច Ctrl+F នោះប្រអប់ស្វែងរកនឹងបង្ហាញឡើងនៅជ្រុងខាងលើផ្នែកខាងស្ដាំ។ សូមវាយពាក្យ Attribution ក្នុងប្រអប់ស្វែងរក លោកអ្នកនឹងឃើញកូដខាងក្រោម៖
<!-- outside of the include in order to lock Attribution widget -->
<b:section class='foot' id='footer-3' showaddelement='no'>
<b:widget id='Attribution1' locked='true' title='' type='Attribution'/>
</b:section>
- អ្នកត្រូវដូរត្រង់អក្សរពណ៌ក្រហមទៅជា៖
showaddelement='yes'
locked='false'
សូមមើលគំរូខាងក្រោម
<!-- outside of the include in order to lock Attribution widget -->
<b:section class='foot' id='footer-3' showaddelement='yes'>
<b:widget id='Attribution1' locked='false' title='' type='Attribution'/>
</b:section>
- កែកូដហើយ រួចចុច Save template នោះការដោះសោ Attribution gadget បានហើយ។
- លោកអ្នកអាចចូលទៅលុប Attribution gadget តាម Layout >> រួចចុចលើ Edit របស់ Attribution gadgetរួចចុចលុបចោល។
- ដើម្បីសរសេរយើងត្រូវចូលទៅសរសេរនៅក្នុងកម្មវិធីនិពន្ធផ្ទាល់របស់ Blogger ដោយសរសេរនិងអាចដាក់តំណភ្ជាប់ផ្សេងៗបាន រួចចម្លងវាជា HTML ទុក។
- ចូលទៅ Layout ចុចបើយក widget ដែលមានឈ្មោះ HTML/JavaScript ដើម្បីសរសេរ ឬក៏បិទភ្ជាប់ពាក្យដែលយើងសរសេររួចខាងលើ ដាក់ចូល។



.png)
តើអ្នកមានចម្ងល់មែនទេ? សូមបញ្ចេញមតិនៅខាងក្រោមនេះ
Post a Comment