បង្កប់​ពុម្ព​អក្សរ​ខ្មែរ​យូនីកូដ​ឈ្មោះ​ហនុមាន (Hanuman) ក្នុងប្លក

អ្នកបានមើលអត្ថបទនេះ

ឥឡូវ​នេះ Blogspot បាន​បន្ថែម​ពុម្ពអក្សរ​ខ្មែរ​យូនីកូដ​ឈ្មោះ​ថា ហនុមាន (Hanuman) ចូល​ទៅ​ក្នុង​ប្រព័ន្ធ​ប្លក​រួច​ជាស្រេច ដែល​ជាហេតុ​ធ្វើ​អោយ​អ្នក​ប្រើ​ប្លក មិន​ចាំបាច់​ត្រូវ​សរសេរ ឬ ចម្លង​កូដ​ពី Google Web Fonts នោះ​ទេ ដោយ​គ្រាន់​តែ​ជ្រើសរើស​យក​ជា​ការ​ស្រេច។
     មូល​ហេតុ​ដែល​យើង​​បង្កប់​ពុម្ព​អក្សរ​ខ្មែរ​ក្នុង​ប្លក​របស់​យើង គឺ​ដើម្បី​អោយ​ម៉ាស៊ីន​កុំព្យូទ័រ​ដែល​មិន​បាន​ដំឡើង​ពុម្ព​អក្សរ​​ខ្មែរ​យូនីកូដ​ឈ្មោះHanumanអាច​មើល​ឃើញ​ពុម្ព​ហនុមាន​បាន ដោយ​មិន​បាច់​​ដំឡើង​​ពុម្ព​ហនុមាន ក្នុង​ម៉ាស៊ីន​របស់​ពួក​គេ​ឡើយ។ ហើយ​ម៉្យាង​ទៀត​ដើម្បី​កុំ​ឲ្យ​កម្មវិធីbrowser បង្ហាញ​ពុម្ព​អក្សរ​ខុស​ពី​ចិត្ត​របស់​ម្ចាស់​ប្លក។ ប៉ុន្តែ​បើ​ទោះ​យើង​
បាន​បង្កប់​ពុម្ព​អក្សរ​ពី Google ក៏​ដោយ បើ​សិន​កុំព្យូទ័រ​នោះ​មិន​បាន​ដំឡើង​កម្មវិធី​ខ្មែរ​យូនីកូដ​ទេ គេ​នៅ​តែ​មិន​អាច​មើល​ឃើញ​អក្សរ​ខ្មែរ​ដដែល។ ដើម្បី​បើក​ប្រើ​សូម​ចូល​ទៅ​កំណត់​ដូច​ខាងក្រោម៖

៙  របៀប​បង្កប់​ពុម្ព​អក្សរ​ខ្មែរ​យូនីកូដ​ឈ្មោះ​ហនុមាន (Hanuman) ក្នុងប្លក 
- ចូល​ទៅ​ក្នុង​គណនី Blogger របស់អ្នក​តាម www.blogger.com
- ចូលទៅ​កាន់ Template >> Customize (សូមមើល​រូប​ខាង​ក្រោម)



 - ចុច​លើ​ពាក្យ​ថា Advanced រូច​កំណត់​ត្រង់​កន្លែង



Page Text (ជា​អក្សរ​អត្ថបទ) :​ រើស​យក Hanuman (ភាសាខ្មែរ) ឯ​ទំហំ​ខ្ញុំ​យក 14px 
Blog Title (ជា​ចំណង​ជើង​ប្លក​ដែល​ឋិត​នៅ​ក្បាល​ប្លក) : រើស​យក Hanuman (ភាសាខ្មែរ) ឯ​ទំហំ​អាស្រ័យ​លើ​លោក​អ្នក ។
Tab Text (ជា​អក្សរ​របស់​ Page ឬ Link) : រើស​យក Hanuman (ភាសាខ្មែរ) ឯ​ទំហំ​ខ្ញុំ​យក 16px
Post Title (ជា​អក្សរចំណង​ជើង​​អត្ថបទ) :​ រើស​យក Hanuman (ភាសាខ្មែរ) និង Bold, ឯ​ទំហំ​ខ្ញុំ​យក 18px 
Gadgets (ជា​អក្សរ​របស់ Gadget) :​ រើស​យក Hanuman (ភាសាខ្មែរ) និង Bold, ឯ​ទំហំ​ខ្ញុំ​យក 15px 
- កំណត់​រួច​សូម​ចុចប៊ូតុង Apply to Blog ដើម្បី​ទទួល​ស្គាល់​ការ​កំណត់ រួច​ចុច Back to Blogger ចូល​មក​កាន់​ប្លក​វិញ៕

ចែករំលែកអត្ថបទនេះ

ខ្ញុំស្រឡាញ់ការរចនាគេហៈទំព័រ ហើយខ្ញុំក៏ជាអ្នកសរសេរកំណត់ហេតុបណ្តាញកម្រិតដំបូង ដែលកំពុងរៀនសរសេរអត្ថបទ គួរឲចាប់អារម្មណ៍និងងាយស្រួលដល់អ្នកអានផងដែរ៕

តើអ្នកមានចម្ងល់មែនទេ? សូមបញ្ចេញមតិនៅខាងក្រោមនេះ

អត្ថបទសំខាន់ដែលអ្នកគួរតែអាន ! × +