អំពី​ទំហំ​ស្តុក​ឯកសារ​និង​ដែន​កំណត់​របស់ Blogger

អ្នកបានមើលអត្ថបទនេះ

សួស្ដី​ខ្ញុំ​ថ្ងៃ​នេះ​ខ្ញុំ​សូម​ពន្យល់​អោយ​បាន​ដឹង​ទាំងអស់​គ្នា ជា​ពិសេស​អ្នក​ដែល​កំពុង​ប្រើ​សេវាកម្ម​ឥត​គិត​ថ្លៃ​របស់ Google គឺBlogger។ ដោយហេតុថា Blogger ជា​សេវា​កម្ម​បង្កើត​ប្លក (កំណត់​ហេតុ​បណ្ដាញ) ដោយ​មិន​គិត​លុយ ដូច្នេះ​ប្រាកដ​ជា​មាន​ដែន​កំណត់​ជាមិនខាន។ ចុះ​តើ​វា​មាន​ដែន​កំណត់​អ្វី​ខ្លះតើ​យើង​អាច​ដាក់​ឯកសារ​បាន​ប៉ុន្មាន Mb? ដាក់​បាន​ឯកសារ​អ្វី​ខ្លះ?
~អំពី​ដែន​កំណត់​ទំហំ​ផ្ទុក​ឯកសារ Blogspot ឬ Picasa Web Albums
      នៅ​ពេល​ដែល​លោក​អ្នក​ចុះ​ឈ្មោះ​ប្រើ blogger នោះ​លោក​អ្នក​ប្រាកដ​ជា​ឆ្ងល់​ថា តើ Blogger អាច​អោយ​យើង​ដាក់​ឯកសារ​បាន​ទំហំ​ប៉ុន្មាន​ដែរ (Mb)? ហើយ​ជា​ប្រភេទ​ឯកសារ​អ្វី​ខ្លះ?
ចម្លើយ​គឺ ៖ Blogger អាច​អោយ​អ្នក​ប្រើ​អាច​ស្តុក​ទុក​ឯកសារ​សម្រាប់​ប្រើ​ជាមួយ​អត្ថបទ បាន​ទំហំ 1024MB (ស្មើ​ទំហំ 1GB) ហើយ​ឯកសារ​ដែល​អាច​ស្តុក​ទុក​បាន​នោះ​គឺ​ជា​ប្រភេទ JPG, PNG និង GIF ។ ដំណើរ​ការ​របស់​វា​គឺ៖ នៅ​ពេល​ដែល​លោក​អ្នក​បង្កើត Blogger ដំបូង​នោះ Google និង​បង្កើត​ឃ្លាំង​ស្តុក​ឯកសារ​រូបភាព​នៅPicasa Web Albums ដោយ​ស្វ័យប្រវត្ត​ ដែល​មាន​ទំហំ​មួយ 1GB សម្រាប់​ប្រើ​ធ្វើ​ជា​ឃ្លាំង​ស្តុក​ឯកសារ​របស់Blogger ។ ដូចនេះ​ដើម្បី​លុប កែ​ឯកសារ​រូបភាព លោក​អ្នក​ត្រូវ​ចូល​ទៅ​កែ ឬ​លុប នៅ Picasa Web Albumsព្រោះ blogspot មិន​មាន​មុខងារ​អោយ​លុប​ឬ​កែ​បាន​ទេ។ ដើម្បី​ដឹង​ទំហំ​នៅ​សល់​របស់ Blogger អ្នក​ត្រូវ​ចូល​ទៅ​មើល​នៅ Picasa Web Albums ដែល​មាន​អាសយដ្ឋាន https://picasaweb.google.com/home 

~ចំណុច​ពិសេស​របស់​ឃ្លាំង​ផ្ទុក​ឯកសារ Blogspot ឬ Picasa
      Google បាន​ដាក់​លក្ខខណ្ឌ​ថា​ បើ​លោក​អ្នក Upload រូបភាព​ដែល​មាន​ទំហំ​ខ្នាត បណ្ដោយ​និង​ទទឹង​ត្រឹម800 pixels ឬ​ក៏​តូច​ជាង​នេះ Google នឹង​មិន​រាល់​ចំនួន​ផ្ទុក​ឯកសារ​ទេ មានន័យថា ការ Upload និង​រក្សា​ទុក​គឺ​គ្មាន​ដែន​កំណត់ (Unlimited)
      ទំហំ​ខ្នាត​បណ្ដោយ​និង​ទទឹង​ត្រឹម 800 pixels គឺ​ជា​ទំហំ​ល្អ​ក្នុង​ការ​ចែក​រំលែក​រូបភាព​ក្នុង internet ជា​ពិសេស សម្រាប់​អត្ថបទ​ប្លក។ ប៉ុន្តែ​បើ​លោក​អ្នក​ចង់ Upload រូបភាព​ដែល​មាន​ទំហំ​ធំ​ជាង 800-pixels (សម្រាប់​ទុក​បោះពុម្ព) នោះ​អ្នក​នឹង​ត្រូវ​រាប់​ទំហំ​ផ្ទុក​ឯកសារ​ដែល Google កំណត់​ត្រឹម 1GB។ តែ​អ្នក​អាច​ទិញ​ទំហំ​ផ្ទុក​បន្ថែម​បាន។

     ខាងក្រោម​នេះ​គឺ​ជា​ព័ត៌មាន​ខ្លះៗ​អំពី​ដែន​កំណត់ ដែល​អ្នក​ត្រូវ​ដឹង។ ហើយ​ព័ត៌មាន​នេះ​នឹង​អាច​ប្រែប្រួល​នៅ​ពេល​អនាគត៖

~ដែន​កំណត់​គណនី (Account limits)
»»មួយ​អ៊ីមែល Google អាច​បង្កើត Blogger បាន 100 គណនី។
»»ព័ត៌មាន​ប្រវត្តិ​សង្ខេប (About Me) សរសេរ​បាន 1,200 តួ​អក្សរ។
»»ព័ត៌មាន​ប្រវត្តិ​សង្ខេប ចំណាប់​អារម្មណ៍ សរសេរ​បាន 2,000 តួ​អក្សរ។
»»អ្នក​អាច​តាមដាន​ប្លក​ដទៃ​បាន​ត្រឹម 300 ប្លក ក្នុង​មួយ​គណនី។
​​ខ្នាត​រូបភាព (dimension)
»»រូបភាព​ដែល​ត្រូវ Upload ចូល post editor ខ្នាត​ធំ​បំផុត​បណ្ដោយ​និង​ទទឹង 1600px ព្រោះ​បើ​អ្នក Uploadរូប​ធំ​ជាង​នេះ Blogspot នឹង​បង្រួញ​ខ្នាត​អោយ​នៅ​ត្រឹម 1600px វិញ​ដដែល។ រូបភាព​ធំ​បំផុត 8MB
»»រូបភាព​ផ្ទៃ​ខាងក្រោយ (background) Upload ចូល​ទៅ Template Designer > Background page មិន​កំណត់។ រូបភាព​ធំ​បំផុត 300KB បើ​ប្រើ​តាម​ទូរស័ព្ទ​ត្រឹម 250KB
~ដែន​កំណត់​ប្លក៖
»»ចំណងជើង​ប្លក (blog Title) : សរសេរ​បាន​ត្រឹម 90 តួអក្សរ។
»»ឈ្មោះ​តំបន់​បណ្ដាញ​រង (Subdomain name) : សរសេរ​បាន​ត្រឹម 37 តួអក្សរ។ ឧទាហរណ៍:http://SUBDOMAIN.blogspot.com
»»ពិពណ៌នា​អំពី​ប្លក (description) : សរសេរ​បាន​ត្រឹម 500 តួអក្សរ។
»»ចំនួន​សមាជិក/អ្នក​និពន្ធ (members/authors) : អញ្ជើញ​បាន 100 នាក់​​ក្នុង​មួយ​ប្លក។
»»បើ​ប្លក​អ្នក​ដាក់​ជា Private blog : ​អាច​អោយ​អ្នក​អាន​បាន​ត្រឹម 100 នាក់។
ចំនួន​អត្ថបទ (Posts) : គ្មាន​កំណត់។
»»ទំព័រ​មុខ (Home page) : Blogger និង​បង្ហាញ​ចំនួន​អត្ថបទ 1MB ក្នុង​មួយ​ទំព័រ​មុខ ហើយ​ដាក់​អត្ថបទ​បន្តបន្ទាប់​នៅ​សន្លឹក​បន្ទាប់​ទៀត។ ល្អ​ណាស់​ដើម្បី​កុំ​អោយ​ទំព័រ​មុខ​បង្ហាញ​អត្ថបទ​ច្រើន​ជ្រុល​ពេក។
»»ទំព័រ (គឺ Pageមិន​មែន Post) : បង្កើត​បាន 20 ទំព័រ​ក្នុង​មួយ​ប្លក។
»»ស្លាក (Labels) : ដាក់​បាន 500 ស្លាក។ ស្លាក​របស់ Blogger ប្រៀប​ដូច​ជំពូក​របស់​ប្លក។

~ដែន​កំណត់​អត្ថប
»»អត្ថបទ : សរសេរ​មិន​កំណត់​ប្រវែង​អត្ថបទ។
»»ចំនួន​ស្លាក : អត្ថបទ​មួយ​អាច​ដាក់​ស្លាក​បាន 20 ស្លាក។
»«ដាក់​មតិ : មិន​កំណត់​ចំនួន។
»«ចំណង់​ជើង​អត្ថបទ : 39 តួអក្សរ (​ចាប់​យក​ដោយស្វ័យប្រវត្តិ​បើ​អ្នក​មិន​បាន​ដាក់)។

»ដែន​កំណត់​ផ្សេងៗ​ទៀត
»«ប្រវែង​ស្លាក (Label length) : សរសេរ​បាន 200 តួអក្សរ​ក្នុង​មួយ​ស្លាក។
»»ប្រវែង​មតិ (Comment Length): សរសេរ​បាន 4,096 តួអក្សរ​ក្នុង​មួយ​មតិ។

សង្ខេប៖ សរុប​មក​ថ្វីត្បិត​តែ Blogger ​អោយ​អ្នក​ប្រើ​ស្តុក​ឯកសារ​រូបភាព​ត្រឹម 1024MB (1GB) ក៏​ពិត​មែន តែ​បើ​លោក​អ្នក Upload រូបភាព​មិន​លើស 800px វា​ស្មើ​នឹង​គ្មាន​ដែន​កំណត់ នោះ​លោក​អ្នក​នឹង​លែង​ខ្វល់​អំពី​ទំហំ​ស្តុក​ទុក​ឯកសារ​សម្រាប់​ប្រើ​ជាមួយ​អត្ថបទ​ទៀត​ហើយ។ រីឯ Wordpress អោយ​ទំហំ 3GB ក៏​ពិត​មែន តែ​គិត​អោយ​តែ Upload ចូល​គឺ​គិត​ទាំងអស់។ តើ​រវាង Blogger និង Wordpress អ្នក​ណា​ល្អ​ជាងស្រេច​តែ​ចិត្ត​លោក​អ្នក​ទេ៕

ចែករំលែកអត្ថបទនេះ

ខ្ញុំស្រឡាញ់ការរចនាគេហៈទំព័រ ហើយខ្ញុំក៏ជាអ្នកសរសេរកំណត់ហេតុបណ្តាញកម្រិតដំបូង ដែលកំពុងរៀនសរសេរអត្ថបទ គួរឲចាប់អារម្មណ៍និងងាយស្រួលដល់អ្នកអានផងដែរ៕

តើអ្នកមានចម្ងល់មែនទេ? សូមបញ្ចេញមតិនៅខាងក្រោមនេះ

អត្ថបទសំខាន់ដែលអ្នកគួរតែអាន ! × +