RSS Feeds ជាអ្វី? RSS គឺជាប្រព័ន្ធចាប់យកមាតិកាគេហទំព័រ/ប្លុកដូចជា ចំណងជើងសុទ្ធ អត្ថបទសង្ខេប (គ្មានរូប) ឬក៏ប្រកាសទាំងដុល យកទៅបង្ហាញនៅផ្ទាំងផ្សេងមួយ ឬក្នុងកម្មវិធីដែលមាននាទីអាន RSS។ យើងអាចដឹងថាគេហទំព័រ/ប្លុកមានដាក់អត្ថបទថ្មីៗ ឬមានអត្ថបទអ្វីខ្លះដោយមើលតែ RSS Feeds ក៏បានដោយមិនបាច់ចូលទៅកាន់គេហទំព័រមួយនោះឡើយ។ ថ្វីត្បិតតែ RSS Feeds មានប្រយោជន៍មែន តែមានគេហទំព័រមួយចំនួនគេបានបិទមុខងារនេះ ដើម្បីឲ្យអ្នកអាចត្រូវចូលមើលដោយផ្ទាល់មកកាន់គេហទំព័ររបស់គេ គឺមិនអនុញ្ញាតិឲ្យអាននៅកន្លែងផ្សេងបានទេ។
នៅក្នុងអត្ថបទគន្លឹះIdea For Khmerសូមបង្ហាញពីរបៀបបិទមុខងារRSS Feeds សម្រាប់អ្នកប្រើ Blogger ដែលមិនចង់ឲ្យគេតាមអានអត្ថបទតាម Feed ឬ មិនចង់បង្ហាញមាតិកានៅកន្លែងផ្សេងៗ។ គន្លឹះនេះមានប្រយោជន៍ រាល់ម្ចាស់ប្លុកទាំងឡាយណាដែលមិនចង់ឲ្យគេមើលនៅកន្លែងផ្សេងក្រៅពីចូលមើលក្នុងប្លុករបស់ខ្លួន :D ។
- ជាទូទៅ Blogger តែងតែបើ RSS ហើយបើអ្នកមិនស្គាល់ RSS អាចចូលមើលតាមរូបភាពខាងក្រោម ប្រាកដជាបានដឹងថា Feeds វាមានប្រយោជន៍យ៉ាងណា។
៙ របៀបបិទ RSS Feeds ក្នុង Blogger ៖
- Log In ចូលក្នុងគណនី Blogger របស់អ្នក
- ចូលទៅ Setting >> Other >> Allow Blog Feed នៅត្រង់ Short សូមជ្រើសយក None ហើយចុច Save settings ដើម្បីបិទមុខងារ RSS Feeds ។
- ជាលទ្ធផលគឺ Feeds លែងដំណើរការហើយ ចង់ដឹងថាមានអត្ថបទថ្មី ទាល់តែចូលមើលក្នុងប្លុកនោះទើបដឹង។
.png)
.png)
.png)
តើអ្នកមានចម្ងល់មែនទេ? សូមបញ្ចេញមតិនៅខាងក្រោមនេះ
Post a Comment