មតិរបស់អ្នកទស្សនា Blog / Website គឺមានតម្លៃ និងសារៈសំខាន់ណាស់ ជួយតំរែតម្រង់អោយម្ចាស់ Blog / Website ទាំងឡាយមានការវិឌ្ឍន៍ទៅតាមគន្លងមួយដ៏ត្រឹមត្រូវ។ ម្ចាស់ Blog / Website មិនត្រឹមតែសរសេរអ្វីដែរខ្លួនឯងបានដឹងប៉ុណ្ណោះទេ!! គឺត្រូវសរសេរនូវអ្វីដែរអ្នកទស្សនាចង់បាន។ បើមានតែចំណូលអ្នកទស្សនាតែគ្មានឃើញអ្នកបញ្ចេញមតិសោះក៏មិនសមដែរ។ តាមបទពិសោធន៍ខ្ញុំដែរបានបង្កើត Blog នៅ Wordpress បាន៥ខែ
ដែរនោះ គឺឃើញមានអ្នកបញ្ចេញមតិផុលផុស មូលហេតុមកពីរបៀបឬបែបបទសម្រាប់អោយអ្នកបញ្ចេញមតិងាយស្រួលនិងរហ័ស ដោយប្រើត្រឹមតែ ឈ្មោះ
និង Email (តែបើមាន Blog / Website អាចដាក់បានថែមទៀត) មិនចាំបាច់ Login នៅកន្លែងផ្សេងៗនាំតែយូរនោះទេ។ សូមមើលប្រអប់បញ្ចេញមតិនៅ Blog Wordpress ដូចខាងក្រោមនេះ៖
ខាងឆ្វេងគឺនៅ Wordpress ខាងស្តាំគឺនៅ Blogspot
នៅ Blogspot គឺមិនងាយពិកបានក្នុងការដាក់មតិណាស់ ព្រោះតម្រូវអោយ Login ចូលទៅឯណាឯណី ដល់អញ្ជឹងទៅឈឺក្បាល។ ដូចនេះយើងត្រូវតែចាត់ការវះកាត់អោយទាន់ពេល ដោយត្រូវតែកែប្រែជាបន្ទាន់ ខ្ញុំបានធ្វើដំណើរចុះទឹក កាត់ព្រៃ ឡើងភ្នំ ហើយក៏បានប្រទះឃើញគម្ពី Blogspot Tip មួយនេះចែកចូលដល់អ្នកដែរកំពុងប្រើប្រាស់ Blogspot ទាំងអស់គ្នាជាពិសេសខ្មែរយើង។ សូមមើលគន្លឹះកែប្រែដូចខាងក្រោម៖
នេះហើយជាអ្វីដែរខ្ញុំបានកែប្រែ អែមអត់ បើអែមកុំភ្លេចចុច Like នៅ Facebook អោយផងណា :D
សង្ខេបមុខងារពិសេសៗដូចខាងក្រោម៖
»»ស្រួលប្រើ: អ្នកទស្សនាអាចបញ្ចេញមតិដោយគ្រាន់តែដាក់ ឈ្មោះ និង Email តែប៉ុណ្ណោះ.
»»ស៊កមតិបន្តគ្នា: ដោយប្រើ Reply នៃ comment នីមួយៗ.
»»Email ប្រាប់ដំណឹង : ប្រាប់ពេលមានគេដាក់ មតិថ្មីចូលមក
»»ឆ្លើយតបដោយប្រើ Email: ឆ្លើយតបមតិដោយ via email.
»»បោះឆ្នោតអោយមតិ: បោះឆ្នោតអោយមតិដែរអ្នកពេញចិត្ត .
Moderation: Auto-filter comments by keyword, email and IP addresses.
កំចាត់ Spam : ដោយ Akismet .
មានមុខងារជាច្រើនទៀត …
របៀបដាក់ចូលទៅ Blogspot របស់អ្នក៖
ខ្ញុំនឹងបង្ហាញជាជំហានៗ ដើម្បីធ្វើអោយងាយយល់ក្នុងការបន្ថែមលក្ខណពិសេសទៅអោយ ប្រអប់បញ្ចេញមតិ . ខាងក្រោមនេះគឺជាជំហានងាយៗ៖
ជំហានទី 1៖
ចូលទៅ IntenseDebate.com, បង្កើតគណនីមួយ (sign up an account)
រួចរើសយក=> * I want to install IntenseDebate on my blog or website
-រួចទៅបញ្ជាក់ទទួលយល់ព្រមក្នុងប្រអប់ email របស់អ្នកដោយចូលទៅកាន់ គណនី Email រួចស្វែងរក សារ ដែរបានផ្ញើមកដោយ IntenseDebate.com ចុច link ដើម្បី activation។
ជំហានទី 2៖
-ឥឡូវចូលទៅកាន់គណនី blogger (Blogspot) របស់អ្នក និង ទាញយក (download) template ដែរអ្នកកំពុងប្រើប្រាស់ (your current blogger template).
-ដោយចុច navigate >> Template >> ប៊ូតុង Backup /Restore (មើលរូបខាងក្រោម)
-ចុច ប៊ូតុង [Download full template] , រក្សាទុក template ក្នុង hard drive ។ ឧទាហរណ៍ .ទុកលើ Desktop (ងាយស្រួលរក)។
ជំហានទី 3៖
-ចូលទៅកាន់ IntenseDebate.com and Login , បន្ទាប់មកវាយ URL របស់ blog អ្នក។ នៅផ្នែកខាងស្តាំនៃSide bar អ្នកនឹងអក្សរដាក់ថា Manage blogs/sites ខាងក្រោមវាមានLink មួយដាក់ថា Install IntenseDebate. ចុចលើវាទៅ (មើលរូបខាងក្រោម)
នោះយើងនឹងចូលទៅកាន់ទំព័រមួយទៀតដែរមាន ៣ Step ។
Step 1: អោយអ្នកវាយបញ្ចូលអាស័យដ្ឋាន blog URL, រួចចុច next step. (មើលរូបខាងក្រោម)
Step 2: អត់មានអីទេគីចូលដល់ step 3
step 3: ចូលដល់ដំណាក់អោយជ្រើសរើសដូចខាងក្រោមនេះ៖
- How would you like to install IntenseDebate?
- Widget
- Template
សូមរើសយក Template, ( ចុចត្រង់រង្វង់មូលនៅខាងមុខអក្សរ )
- Which blog posts should have IntenseDebate comments enabled?
- Only on new posts
- On all blog posts
សូមរើសយក On all blog posts ( ដើម្បីអោយបង្ហាញគ្រប់ប្រកាសទាំងអស់)
រួច scroll ចុះក្រោមរហូតដល់អ្នកឃើញប៊ូតុង ” Browse ” ចុចទៅ។ ចូលទៅរក blogger template ដែរអ្នកបាន ទាញយករួចហើយក្នុង ជំហានទី 2 បន្ទាប់មកចុច Upload file.
ជំហានទី 4៖
IntenseDebate.com នឹងបោះកូដ template ថ្មីមួយអោយអ្នកដោយ automatically ,
-ចុចម៉ៅស្តាំរើសយក Copy (មើលរូបខាងក្រោម)
ជំហានចុងក្រោយ៖
បន្ទាប់ពី Copy Code template រួច, ចូលទៅគណនី Blogspot របស់អ្នក
-ចូលទៅ Template >> Edit HTML >> Proceed
រួច select all ទៅលើអក្សរ Code (current template code) ឬចុច ( ctrl + A ) >> លុបចោលអោយអស់ >> រួចpaste ( ជំនួស ) Code template ថ្មីដែរអ្នកបានចំលងពី ជំហានទៅ 4 យកមកដាក់>>
ជាចុងក្រោយចុចប៊ូតុង Save template ៕
.png)
.png)
.png)
.png)
.png)
.png)

.png)
.png)
តើអ្នកមានចម្ងល់មែនទេ? សូមបញ្ចេញមតិនៅខាងក្រោមនេះ
Post a Comment