សួស្ដី! ក្នុងគន្លឹះនេះ ខ្ញុំសូមបង្ហាញពីការដាក់កន្លែង (រូបភាព) ផ្សាយពាណិជ្ជកម្ម ជាដុំរូបតូចៗខ្នាត 125px X 125px ដាក់បាន 4 ផ្ទាំង តែបើលោកអ្នកត្រូវការច្រើនទៀតអាចដាក់បន្ថែមទៀតបាន។ Widget មួយនេះសំខាន់ណាស់ ព្រោះនៅពេលដែលប្លុករបស់យើងសកម្មឡើងៗ ឬក៏លោកអ្នកប្រើប្លុកឲ្យដើរតួជាគេហទំព័រផ្សាយព័ត៌មាន ឬគន្លឹះក្នុងការប្រើប្រាស់ល្អៗនោះ ប្រាកដជាគិតចង់រកលុយ ដោយទទួលដាក់ការផ្សាយពាណិជ្ជកម្មនៅក្នុងប្លុករបស់យើង ជាមិនខានឡើយ។ ចំពោះការដាក់ Widget នេះគឺយើងដាក់ទទួល Ads ដោយទូទាត់ថ្លៃផ្សាយដោយម្ចាស់ប្លុកផ្ទាល់ នៅរៀងរាល់ខែ វាខុសពីការដាក់ Google AdSense ដែលទាល់តែគ្រប់ចំនួនកំណត់ទើបអាចវេរលុយមកស្រុកខ្មែរតាមធនាគារបាន។ បើសិនជាប្លុករបស់យើងមានអត្ថបទល្អៗក្នុងមួយថ្ងៃ 1 នោះ ហើយតម្លៃដាក់ Ads មានតម្លៃសមរម្យនោះ ខ្ញុំជឿថាអាចមានអ្នកដាក់ Ads នៅប្លុកយើងមិនខាន។ បើចង់ដឹងពីរបៀបដាក់សូមមើលតាមក្រោមនេះ ៖
៙ ដាក់ Widget ផ្ទាំងផ្សាយពាណិជ្ជកម្ម 4 ដុំតូចៗទំហំ 125x125 ក្នុងប្លុក ៖
- កត់ត្រាចូល (Log In) ក្នុងគណនី Blogger របស់លោកអ្នកជាមុនសិន។
- ចូលទៅកាន់ផ្នែក Layout >> រួចចុចលើតំណអក្សរ Add a Gadget នៅទីតាំងណាមួយ (ឧទាហរណ៍សូមមើលរូបខាងក្រោម)
- រមូរចុះ (scroll down) រកមើល gadget ដែលមានឈ្មោះថា HTML/JavaScript រួចចុចលើវាដើម្បីបើក (មើលរូបខាងក្រោមនេះ)
-ចម្លង Code ខាងក្រោយ យកទៅបិទភ្ជាប់ក្នុង gadget ហើយដូរ តំណរបស់រូបភាព និងដាក់ URL ដែលអ្នកចង់ឲ្យគេចុចទៅ ហើយ Save ជាការស្រេច។
បន្ថែម ៖ នៅត្រង់ Title ខ្ញុំដាក់ថា «ផ្សាយពាណិជ្ជកម្ម ឬ Advertisement» ។
Code សម្រាប់ដាក់ Advertise ក្នុង Blogger

+++ ការកំណត់ Code ៖ +++
១.URL OF ADVERTISER : ដាក់តំណចូលទៅកាន់គេហទំព័រ/ប្លករបស់អ្នកផ្សាយពាណិជ្ជកម្ម។
២.URL OF BANNER’S IMAGE : ដាក់រូបភាព ផ្សាយពាណិជ្ជកម្មនីមួយៗ ខ្នាតរូប 125 x 125 ។
៣.AD DESCRIPTION : ពាក្យខ្លីៗទាក់ទងនឹងពាណិជ្ជកម្មនោះ នៅពេលយកកណ្តុរដាក់ពីលើ។
៤.ប្រសិនលោកអ្នកចង់បង្កើន width="265" ទៅធំជាងនេះនោះ អ្នកត្រូវ កែប្រែទំហំ Ads Banner ផងដែរ។
+++ បន្ថែម +++
ប្រសិនអ្នកចង់បន្ថែម Ads Banner មួយជួរផ្ដេក (row) គឺស្មើនឹង 2 បន្ថែមទៀតលើចំនួន 4 ដែលមានស្រាប់ហើយ អ្នកគ្រាន់តែចម្លងកូដខាងក្រោម យកទៅដាក់បន្ថែមនៅពីលើស្លាក

ហើយធ្វើការប្ដូរតំណរូប URL និងដាក់ description ជាការស្រេច។
Code សម្រាប់បន្ថែម Ads ចំនួនពីរ ប្រលោះទៀត

សង្ឃឹមថា Widget មួយនេះ ធ្វើឲ្យការផ្សាយពាណិជ្ជកម្មមានរបៀប និងឆាប់មានអ្នកទំនាក់ទំនងផ្សាយពាណិជ្ជកម្មលើប្លុករបស់លោកអ្នក។ ជួបគ្នានៅគន្នឹះប្លុកលើកក្រោយទៀត តែមុននឹងលាគ្នា សូមចុច Likeមួយ៕

តើអ្នកមានចម្ងល់មែនទេ? សូមបញ្ចេញមតិនៅខាងក្រោមនេះ
Post a Comment