លោកអ្នកធ្លាប់បានសិក្សា និងអនុវត្តន៍ពី របៀបបង្កើត Blog រួចមកហើយ។ បន្តពីនេះ សំបុកអាយធីសូមទាញចំណាប់អារម្មណ៍លោកអ្នកមកលើការបង្កើត និងបង្ហោះវ៉ិបសាយដោយឥតគិតថ្លៃវិញម្តង។ ក្នុងនេះ យើងសូមលើកយកការបង្កើតវ៉ិបសាយដោយប្រើ CMS (Joomla) និងបង្ហោះដោយប្រើ 000webhost ដែលជាគេហទំព័រមួយដែលអនុញ្ញាតឲ្យអ្នកធ្វើការបង្កើត និងបង្ហោះដោយឥតគិតថ្លៃ។
ជាដំបូងសូមចូលទៅកាន់គេហទំព័រ 000webhost ដោយវាយ http://www.000webhost.com/ (រូបខាងលើ) រួចចុចលើលើប៊ូតុង Sign Up ដើម្បីចុះឈ្មោះ និងបង្កើតគណនី។
បន្ទាប់មក សូមលោកអ្នកបំពេញនូវព័ត៌មានមួយចំនួនដែលគេត្រូវការ ដូចខាងក្រោម រួចហើយសូមចុចលើប៊ូតុង Create My account៖
នោះលោកអ្នកនឹងទទួលបាននូវគណនីថ្មីមួយ(រួមមាន Domain និងទំហំ Hosting ) ដែលបង្ហាញពីព័ត៌មានរបស់ Domain និង Hosting របស់អ្នក
បន្ទាប់ពីចូលទៅកាន់ Control Panel បានហើយ សូមលោកអ្នកបង្កើត Database មុននឹងអាចដាក់ Joomla ឬ WordPress បាន។
ក្រោយពីអាប់ឡូតរួចមក សូមអនុវត្តន៍ពីរបៀបតំឡើង (Joomla) ដូចខាងក្រោម៖
- សូមចុចលើ«Remove Installation Folder» ដើម្បីអាចចាប់ផ្តើមប្រើ Joomla បាន
សូមចុចលើ Site ដើម្បីចូលទៅមើល Front-End គេហទំព័រដែលមាន Template ស្រាប់ (Default)ឬ Administrator ដើម្បី ចូល ទៅកាន់ Back-End កែប្រែអត្ថបទ ឬដូរ Template ជាដើម។
ដូច្នោះលោកអ្នក នឹងទទួលបាន Domain name និង Hosting ដោយមិនចាំបាច់អស់ប្រាក់ សូម្បី ០.១ ដុល្លារ។
តើអ្នកមានចម្ងល់មែនទេ? សូមបញ្ចេញមតិនៅខាងក្រោមនេះ
Post a Comment